Search This Blog

Saturday, December 21, 2019

វិធីសាស្ត្រធ្វើការ៉េមចេក

វិធីសាស្ត្រធ្វើការ៉េមចេក ដែលមានរសជាតិឈ្ងុយឆ្ងាញ់



ការធ្វើការ៉េមគឺវាមានភាពស្រួលខ្លាំង ចំណាយពេលវេលា និងថវិការក៏អស់តិចដែរ។ តោះសាកធ្វើទាំងអស់គ្នា ៖ 

គ្រឿងផ្សំមានដូចជា៖
  • ចេក
  • មៀន
  • ខ្នុរ
  • សាច់ដូង និងខ្ទិះ 
  • ស្ករសរ




ដំបូងដោយតែយកសាច់ដូង ទៅក្រឡុកជាមួយនឹងទឹកខ្ទិះ ក្រឡុកវាឱ្យសព្វទៅ



បន្ទាប់ពីក្រឡុក យកគ្រឿងផ្សំទាំងអស់ច្របល់ចូលគ្នាទៅជាការស្រេច (កុំថែមអំបិលបន្តិចផង ដើម្បីធ្វើឱ្យរសជាតិផ្អែមមុត) 





ច្របល់រួចហើយ ច្រកដាក់ក្នុងថង់ជាការស្រេច ងាយៗ 



ជាចុងក្រោយ​ យកទៅដាក់ក្នុងទូរទឹកកករយះពេល១យប់ បានញ៉ាំហើយ ទែន!ៗ ។


វីដេអូដែលក្រុមអេដមីនធ្វើ៖ 



Wednesday, December 18, 2019

ទម្លាប់ពេលព្រឹករបស់ខ្ញុំ🌵🌵😍😍🌷🌷💞💞

ទម្លាប់ពេលព្រឹករបស់ខ្ញុំ🌵🌵😍😍🌷🌷💞💞

នៅពេលព្រឹកមិនថាគេមិនថាខ្ញុំ គឺខ្ជិលមិនចង់ងើបដូចគ្នា ព្រោះដេកលក់ស្រួលណាស់។ តែការក្រោកពេលព្រឹកជួនកាលក៏មានអារម្មណ៏ស្រស់ថ្លាទៅ ជួនកាលក៏ហត់នឿយអស់កម្លាំងក៏មានដែរ។ ក្នុងអត្ថបទនេះខ្ញុំមានវិធីសាស្ត្រមួយចំនួនចង់ចែករំលែកដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដូចខាងក្រោម៖

១. ការអធិស្ថាន និងសមាធិ
បើឃ្លាតិច ខ្ញុំជាគ្រីស្ទាន ដូចនេះហើយបន្ទាប់ពីដឹងខ្លួន ខ្ញុំក៏អធិស្ធានទៅកាន់ព្រះជាម្ខាស់ អំពីការអរព្រះគុណសម្រាប់ថ្ងៃថ្មីពេលព្រឹកព្រលឹមថ្មី ហើយសូម​ឱ្យទ្រង់ជួយការពារជីវិតសូមឱ្យមានតែសេចក្តីសុខសាន្ត និងសុវត្ថិភាព ព្រមទាំងជ័យជំនះគ្រប់ភារកិច្ចទាំងអស់ ។ បន្ទាប់មកខ្ញុំសមាធិប្រហែល ១នាទីអីហ្នឹង ដែលគិតនិងស្តាប់សម្លេងរបស់ធម្មជាតិ និងបង្រៀនផ្លូវចិត្តរបស់ខ្ញុំ ។ ការសមាធិ អាចជួយពង្រឹងស្មារីមនុស្សយើងឱ្យជះថ្លា និងស្រស់ថ្លាបានផងដែរ ជាពិសេសធ្វើឱ្យផ្លូវចិត្តរបស់យើងថិតថេរប្រសើរ។ 

ខណះពេលនោះខ្ញុំបានដង្ហើមវែងៗ ស្តាប់សម្លេងធម្មជាតិ ហើយស្រូបថាមពលពីវា ដោយទទួលតាមរយះពន្លឺថ្ងៃ និងខ្យល់​ ប្រសិនបើទៅកន្លែងជិតប្រភពទឹកទៀតកាន់តែប្រសើរ។​ ការធ្វើបែបនេះជួយឱ្យរាងកាយយើងរឹងមាំ ហើយមានអារម្មណ៏ស្រស់ថ្លាផងដែរ។




២. ឆ្លុះកញ្ចក់


ជាទម្លាប់របស់ខ្ញុំ គឺថា អាដែងនែ! ចូលចិត្តឆ្លុះមើលខ្លួនឯង មិនតែប៉ុណ្ណោះ ចូលចិត្តលើកទឹកខ្លួនឯងថា ពេញចិត្តនឹងខ្លួនឯងខ្លាំងៗ។ ការឆ្លុះកញ្ចក់សរសើរខ្លួន វាជាចំណុចដែលកម្លាំងចិត្ត ដល់មនុស្សយើងក្នុងការចាប់ផ្តើមថ្ងៃថ្មីនាពេលព្រឹកជាមួយនឹងទំនុកចិត្តនិងស្នាមញញឹម។ សម្រាប់មនុស្សមួយចំនួនគិតថា យើងជាមនុស្សលង់នឹងខ្លួនឯង អូខេ!ៗ ខ្ញុំទទួលស្គាល់។ ប៉ុន្តែត្រូវគិតបន្ទាប់ពីគេងមុខយើងត្រូវបានគេគូសវាសលែង ឬប្រឡាក់ក៏មិនដឹងផង មិនថាអញ្ចឹង! ការឆ្លុះកញ្ចក់ វាមិនជាការអាក្រក់អីទេ ប្រសិនយើងឃើញមុខយើងកើតមុនឬមិនស្អាត គឺត្រូវចាត់ការភ្លាមៗ មុនពេលចេញដំណើរទៅខាងក្រៅ (តែកុំឆ្លុះយូរពេក ព្រោះខាតពេលវេលាអស់ហើយ ! ហាសហ្ហា!)




៣.ផឹកទឺក

ការផឹកទឹក នៅពេលព្រឺកគឺជាទម្លាប់ដ៏ល្អបំផុត ក៏ប៉ុន្តែវាក៏ពិបាកផងដែរ សម្រាប់អ្នកណា ដែលមិនដែលធ្លាប់ធ្វើបែបនេះ ព្រោះថាផឹកដំបូង គឺដាក់មិនចូល ហើយមានអារម្មណ៏ថាចង់ក្អួតថែមទៀតផង។ ប៉ុន្តែត្រូវដឹងថាការផឹកទឹកមួយកែវនៅពេលព្រឹកព្រលឹមឬច្រើនជាងនេះ បន្ទាប់ពីក្រោកពីគេង វាមានអត្ថប្រយោជន៏យ៉ាងច្រើនដូចជា បំពេញជាតិទឹកដល់រាងកាយបន្ទាប់ ពីហួតអស់រយះពេលពេញមួយយប់ លាងសម្អាតនិងជម្រះនូវជាតិ ពុលទាំងឡាយនៅក្នុងពោះវៀនក្រពះ ធ្វើឱ្យរាងកាយបញ្ចេញចោលភ្លាម ជាពិសេសធ្វើឱ្យក្រពះមិនងាយឈឺ។  




៤. អាហារពេលព្រឹក គឺត្រូវតែញ៉ាំ

មនុស្សយើងមិនសូវចង់ញាំអាហារពេលព្រឹកប៉ុន្មានទេ ខ្ញុំក៏អញ្ចឹងដែរពេលខ្លះ តែត្រូវដឹងនិងចងចាំថា រាងកាយយើងត្រូវការអាហារពេលព្រឹកខ្លាំងបំផុត ដោយសារតែវាខានទទួលរយះពេលប្រហែល ១០ ទៅ ១២ ម៉ោង បើគិតពីបាយពេលល្ងាចរហូតដល់ព្រឹក។ 

ដូចនេះខ្ញុំមានយោបល់ខ្លះចំពោះការជ្រើសរើសម្ហូបអាហារនៅពេលព្រឹក គឺបរិមាណ ញ៉ាបានច្រើនកាន់តែល្អ ច្រើនមុខច្រើនប្រភេទក៏បាន សំបូរទៅដោយបន្លែសាច់ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ទឹកផ្លែឈើស្រស់ ព្រោះថា រាងកាយនឹងទទួលបានសារធាតុចិញ្ចឹមទាំងអស់សម្រាប់ការប្រើប្រាស់រយះពេលពេញមួយថ្ងៃ តែ! គួរជ្រើសរើសអាហារដូចជា៖
  • មានកាបូអ៊ីដ្រាត
  • មានប្រូតេអ៊ីន
  • មានវិតាមីនគ្រប់ប្រភេទ
  • មានសារធាតុរ៉ែ

អាហារពេលព្រឹកមិនធ្វើឱ្យយើងធាត់ទេ តែរាងកាយនឹងប្រើប្រាស់ សារធាតុចញ្ចឹមទាំងអស់នោះ សម្រាប់ការបំពេញលទ្ធភាពការងាររបស់យើង(គួរជៀសវាងអាហារល្ងាចច្រើន ព្រោះវាធ្វើឱ្យយើងឆាប់ធាត់លឿនណាស់)  ។





៥. ហើយអីទៀត!!! 

ខ្ញុំបន្ទាប់ពីញ៉ាំអីហើយ គឺត្រូវទៅរៀនសូត្រ ឬក៏ទៅធ្វើការងារ អីចឹងទៅ!!!!!!!!!! 





#ពេលព្រឹក​ # ទម្លាប់  #សុខភាព  #រាងកាយ


Monday, December 16, 2019

អត្ថប្រយោជន៏ទាំង ៧ នៃការបរិភោគផ្លែត្រសក់


អត្ថប្រយោជន៏ទាំង ៧ នៃការបរិភោគផ្លែត្រសក់



ជាទូទៅ ផ្លែត្រសក់​ ត្រូវបានគេចាត់ទុកថាជាបន្លែ ហើយជួនកាលអាចជា ផ្លែឈើក៏ថាបាន។ ផ្លែត្រសក់វាមានសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៏ជាច្រើន គឺសមាសធាតុចិញ្ចឹមសំខាន់ៗ និងធាតុប្រឆាំងទៅនឹងអង់ទីអុកស៊ីដង់ ដែលអាចជួយព្យាបាល និងការពារនូវអាការៈមួយចំនួន។ ហើយបន្ថែមទៅទៀត ត្រសក់មានកាឡូរីទាប ផ្ទុកនូវជាតិទឹកច្រើន(៩៦ភាគរយ) និងជាតិសរសៃរលាយ ដែលសុទ្ធតែបង្កើនជាតិទឹក និងជួយកាត់បន្ថយការឡើងទម្ងន់ថែមទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៏សំខាន់ធំៗចំនួន ដែលបានមកពីការទទួលទានផ្លែត្រសក់៖ 

១. សារធាតុចិញ្ចឹមដ៏សំបូរ
ត្រសក់ វាមានកាឡូរីតិច ប៉ុន្តែសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន។ នៅក្នុងផ្លែត្រសក់ស្រស់(ប្រហែល ៣០០ ក្រាម) មានផ្ទុកសារធាតុដូចខាងក្រោម៖ 

  • កាឡូរី ៤៥
  • ខ្លាញ់សរុប ០ ក្រាម
  • កាបូអ៊ីដ្រាត ១១ ក្រាម
  • ប្រូអ៊ីន ២ ក្រាម
  • ជាតិសរសៃ ២ ក្រាម
  • វីតាមីនសេ ១៤ ភាគរយ
  • វីតាមីនកា ៦២ ភាគរយ
  • ម៉ាញ៉េស្យូម ១០ ភាគរយ
  • ប៉ូតាស្យូម ១៣ ភាគរយ
  • ទង់ដែង ១២ ភាគរយ

២. សារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្ម​ (Antioxidants)

​ សារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មគឺជាម៉ូលេគុលដែលបង្អាក់ឬបញ្ឈប់ប្រតិកម្មអុកស៊ីតកម្មដែលកើតឡើងដោយសារទម្រង់រ៉ាឌីកាល់ស៊េរី។ ហានិភ័យរបស់រ៉ាឌីកាល់ស៊េរី គឺអាចនាំឱ្យកើតនូវជម្ងឺរ៉ាំរ៉ៃ ដូចជា មហារីក បេះដូង សួត និងប្រព័ន្ធប្រសាទ។  ភាគច្រើន បន្លែផ្លែឈើ រួមបញ្ចូលទាំងត្រសក់ គឺសំបូរទៅដោយសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មណាស់ ដែលវាជាភ្នាក់ងារទប់ស្កាត់នូវអាការៈដូចខាងលើ ដោយសារវាមានផ្ទុកសារធាតុដូចជា Flavoid និង Tannin។



៣. ជួយបង្កើនជាតិទឹក

ជាតិទឹក គឺសារធាតុដ៏សំខាន់បំផុតនៅក្នុងរាងកាយ ដែលដើរតួនាទីជាអ្នករក្សាលំនឹងសីតុណ្ហភាពក្នុងខ្លួន ការដឹកជញ្ជូនជាតិពុលតាមរយះការបញ្ចេញកាកសំណល់ និងជំរុញការប្រើប្រាស់សារធាតុចិញ្ចឹម ដែលរាងកាយតម្រូវការ។ ជាការពិតណាស់ ជាតិទឹកមានឥទ្ធិពលល្អទៅលើសកម្មភាពប្រចាំថ្ងៃ និងការធ្វើមេតាប៉ូលីសក្នុងរាង្គកាយ។  បន្លៃផ្លែឈើ គឺជាប្រភេទរបបអាហារដែលសំបូរជាតិទឹក។  

ត្រសក់គឺមានជាតិទឹករហូតដល់ទៅ ៩៦ ភាគរយ ដែលវាល្អខ្លាំងសម្រាប់ការជួយបង្កើនជាតិទឹក និងអាចជួយឱ្យរាង្គកាយទទួលបាននូវភាពរាវជាប្រចាំថ្ងៃ។ 


៤. ជួយសម្រកទម្ងន់ 

ត្រសក់ជាមធ្យោបាយដ៏ល្អមួយសម្រាប់អ្នកសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺវាមានកាឡូរីទាប។ ត្រសក់ប្រមាណ ១០០ ក្រាម គឺមានកាឡូរីត្រឹមតែ ១៦ ក្រាមប៉ុណ្ណោះ មានន័យថា ការញ៉ាំត្រសក់កាន់តែច្រើន គឺមិនធ្វើឱ្យប៉ះពាល់ដល់ឡើងកាឡូរីនោះទេ។ 

ការវិភាគនៃការសិក្សាចំនួន ១៣ ដែលរួមមានមនុស្ស ៣៦២៨ នាក់ ហើយបានរកឃើញថា ការទទួលទានអាហារ ដែលមានជាតិទឹកខ្ពស់ និង កាឡូរីតិច។

៥. ជាតិស្ករទាប

តាមរយះការពិសោធន៏មួយទៅលើសត្វ បានបង្ហាញថា ត្រសក់អាចជួយធ្វើ​ឱ្យជាតិស្ករទាប និងជួយការពារជម្ងឺទឹកនោមផ្អែម។ 


៦. ជួយបង្កើនភាពលំនឹង 
ការបរិភាគផ្លែត្រសក់ គឺសារះប្រយោជន៏ខ្លាំងមែនទែន ជាពិសេសគឺនៅពេលដែលរូបរាង្គកាយមានការធ្វើចលនាជាច្រើន។ កាលណា ការធ្វើចលនាច្រើន ធ្វើឱ្យរាង្គកាយបញ្ចេញនូវជាតិទឹក និងសារធាតុរ៉ែយ៉ាងច្រើនចេញពីខ្លួន។ ដូចនេះហើយ ផ្លែត្រសក់ដូចដែលបានរៀបរាប់នៅចំណុច៣ គឺវាជួយបំពេញជាតិទឹក និងសារធាតុចិញ្ខឹម។ 

៧. ងាយស្រួលក្នុងបន្ថែមជាមួយរបបអាហារ

ជាទូទៅត្រសក់ត្រូវបានដាក់បន្ថែមជាមួយអាហារជាច្រើនមុខ មិនថាជ្រក់ ឆា សាឡាត់ ចៀន ស្ងោរ និងញ៉ាំស្រស់។ 

តើប្រិយមិត្តអ្នកអានណាខ្លះដែលចូលចិត្តញ៉ាំត្រសក់ខ្លះ? សម្រាប់ admin គឺចូលចិត្តវាខ្លាំងណាស់ !

#ផ្លែត្រសក់ #អត្ថប្រយោជន៏ #អត្ថប្រយោជន៏ផ្លែត្រសក់ 








វិធីសាស្ត្រធ្វើការ៉េមចេក

វិធីសាស្ត្រធ្វើការ៉េមចេក ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ការធ្វើការ៉េមគឺវាមានភាពស្រួលខ្លាំង ចំណាយពេលវេលា និងថវិការក៏អស់តិចដែរ។ តោះសាកធ្វើ...

អត្ថបទ