ទម្លាប់ពេលព្រឹករបស់ខ្ញុំ🌵🌵😍😍🌷🌷💞💞
នៅពេលព្រឹកមិនថាគេមិនថាខ្ញុំ គឺខ្ជិលមិនចង់ងើបដូចគ្នា ព្រោះដេកលក់ស្រួលណាស់។ តែការក្រោកពេលព្រឹកជួនកាលក៏មានអារម្មណ៏ស្រស់ថ្លាទៅ ជួនកាលក៏ហត់នឿយអស់កម្លាំងក៏មានដែរ។ ក្នុងអត្ថបទនេះខ្ញុំមានវិធីសាស្ត្រមួយចំនួនចង់ចែករំលែកដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ដូចខាងក្រោម៖
១. ការអធិស្ថាន និងសមាធិ
បើឃ្លាតិច ខ្ញុំជាគ្រីស្ទាន ដូចនេះហើយបន្ទាប់ពីដឹងខ្លួន ខ្ញុំក៏អធិស្ធានទៅកាន់ព្រះជាម្ខាស់ អំពីការអរព្រះគុណសម្រាប់ថ្ងៃថ្មីពេលព្រឹកព្រលឹមថ្មី ហើយសូមឱ្យទ្រង់ជួយការពារជីវិតសូមឱ្យមានតែសេចក្តីសុខសាន្ត និងសុវត្ថិភាព ព្រមទាំងជ័យជំនះគ្រប់ភារកិច្ចទាំងអស់ ។ បន្ទាប់មកខ្ញុំសមាធិប្រហែល ១នាទីអីហ្នឹង ដែលគិតនិងស្តាប់សម្លេងរបស់ធម្មជាតិ និងបង្រៀនផ្លូវចិត្តរបស់ខ្ញុំ ។ ការសមាធិ អាចជួយពង្រឹងស្មារីមនុស្សយើងឱ្យជះថ្លា និងស្រស់ថ្លាបានផងដែរ ជាពិសេសធ្វើឱ្យផ្លូវចិត្តរបស់យើងថិតថេរប្រសើរ។
ខណះពេលនោះខ្ញុំបានដង្ហើមវែងៗ ស្តាប់សម្លេងធម្មជាតិ ហើយស្រូបថាមពលពីវា ដោយទទួលតាមរយះពន្លឺថ្ងៃ និងខ្យល់ ប្រសិនបើទៅកន្លែងជិតប្រភពទឹកទៀតកាន់តែប្រសើរ។ ការធ្វើបែបនេះជួយឱ្យរាងកាយយើងរឹងមាំ ហើយមានអារម្មណ៏ស្រស់ថ្លាផងដែរ។
![]() |
២. ឆ្លុះកញ្ចក់

៣.ផឹកទឺក
ការផឹកទឹក នៅពេលព្រឺកគឺជាទម្លាប់ដ៏ល្អបំផុត ក៏ប៉ុន្តែវាក៏ពិបាកផងដែរ សម្រាប់អ្នកណា ដែលមិនដែលធ្លាប់ធ្វើបែបនេះ ព្រោះថាផឹកដំបូង គឺដាក់មិនចូល ហើយមានអារម្មណ៏ថាចង់ក្អួតថែមទៀតផង។ ប៉ុន្តែត្រូវដឹងថាការផឹកទឹកមួយកែវនៅពេលព្រឹកព្រលឹមឬច្រើនជាងនេះ បន្ទាប់ពីក្រោកពីគេង វាមានអត្ថប្រយោជន៏យ៉ាងច្រើនដូចជា បំពេញជាតិទឹកដល់រាងកាយបន្ទាប់ ពីហួតអស់រយះពេលពេញមួយយប់ លាងសម្អាតនិងជម្រះនូវជាតិ ពុលទាំងឡាយនៅក្នុងពោះវៀនក្រពះ ធ្វើឱ្យរាងកាយបញ្ចេញចោលភ្លាម ជាពិសេសធ្វើឱ្យក្រពះមិនងាយឈឺ។

ជាទម្លាប់របស់ខ្ញុំ គឺថា អាដែងនែ! ចូលចិត្តឆ្លុះមើលខ្លួនឯង មិនតែប៉ុណ្ណោះ ចូលចិត្តលើកទឹកខ្លួនឯងថា ពេញចិត្តនឹងខ្លួនឯងខ្លាំងៗ។ ការឆ្លុះកញ្ចក់សរសើរខ្លួន វាជាចំណុចដែលកម្លាំងចិត្ត ដល់មនុស្សយើងក្នុងការចាប់ផ្តើមថ្ងៃថ្មីនាពេលព្រឹកជាមួយនឹងទំនុកចិត្តនិងស្នាមញញឹម។ សម្រាប់មនុស្សមួយចំនួនគិតថា យើងជាមនុស្សលង់នឹងខ្លួនឯង អូខេ!ៗ ខ្ញុំទទួលស្គាល់។ ប៉ុន្តែត្រូវគិតបន្ទាប់ពីគេងមុខយើងត្រូវបានគេគូសវាសលែង ឬប្រឡាក់ក៏មិនដឹងផង មិនថាអញ្ចឹង! ការឆ្លុះកញ្ចក់ វាមិនជាការអាក្រក់អីទេ ប្រសិនយើងឃើញមុខយើងកើតមុនឬមិនស្អាត គឺត្រូវចាត់ការភ្លាមៗ មុនពេលចេញដំណើរទៅខាងក្រៅ (តែកុំឆ្លុះយូរពេក ព្រោះខាតពេលវេលាអស់ហើយ ! ហាសហ្ហា!)
ការផឹកទឹក នៅពេលព្រឺកគឺជាទម្លាប់ដ៏ល្អបំផុត ក៏ប៉ុន្តែវាក៏ពិបាកផងដែរ សម្រាប់អ្នកណា ដែលមិនដែលធ្លាប់ធ្វើបែបនេះ ព្រោះថាផឹកដំបូង គឺដាក់មិនចូល ហើយមានអារម្មណ៏ថាចង់ក្អួតថែមទៀតផង។ ប៉ុន្តែត្រូវដឹងថាការផឹកទឹកមួយកែវនៅពេលព្រឹកព្រលឹមឬច្រើនជាងនេះ បន្ទាប់ពីក្រោកពីគេង វាមានអត្ថប្រយោជន៏យ៉ាងច្រើនដូចជា បំពេញជាតិទឹកដល់រាងកាយបន្ទាប់ ពីហួតអស់រយះពេលពេញមួយយប់ លាងសម្អាតនិងជម្រះនូវជាតិ ពុលទាំងឡាយនៅក្នុងពោះវៀនក្រពះ ធ្វើឱ្យរាងកាយបញ្ចេញចោលភ្លាម ជាពិសេសធ្វើឱ្យក្រពះមិនងាយឈឺ។
៤. អាហារពេលព្រឹក គឺត្រូវតែញ៉ាំ
មនុស្សយើងមិនសូវចង់ញាំអាហារពេលព្រឹកប៉ុន្មានទេ ខ្ញុំក៏អញ្ចឹងដែរពេលខ្លះ តែត្រូវដឹងនិងចងចាំថា រាងកាយយើងត្រូវការអាហារពេលព្រឹកខ្លាំងបំផុត ដោយសារតែវាខានទទួលរយះពេលប្រហែល ១០ ទៅ ១២ ម៉ោង បើគិតពីបាយពេលល្ងាចរហូតដល់ព្រឹក។
ដូចនេះខ្ញុំមានយោបល់ខ្លះចំពោះការជ្រើសរើសម្ហូបអាហារនៅពេលព្រឹក គឺបរិមាណ ញ៉ាបានច្រើនកាន់តែល្អ ច្រើនមុខច្រើនប្រភេទក៏បាន សំបូរទៅដោយបន្លែសាច់ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ទឹកផ្លែឈើស្រស់ ព្រោះថា រាងកាយនឹងទទួលបានសារធាតុចិញ្ចឹមទាំងអស់សម្រាប់ការប្រើប្រាស់រយះពេលពេញមួយថ្ងៃ តែ! គួរជ្រើសរើសអាហារដូចជា៖
- មានកាបូអ៊ីដ្រាត
- មានប្រូតេអ៊ីន
- មានវិតាមីនគ្រប់ប្រភេទ
- មានសារធាតុរ៉ែ
អាហារពេលព្រឹកមិនធ្វើឱ្យយើងធាត់ទេ តែរាងកាយនឹងប្រើប្រាស់ សារធាតុចញ្ចឹមទាំងអស់នោះ សម្រាប់ការបំពេញលទ្ធភាពការងាររបស់យើង(គួរជៀសវាងអាហារល្ងាចច្រើន ព្រោះវាធ្វើឱ្យយើងឆាប់ធាត់លឿនណាស់) ។
៥. ហើយអីទៀត!!!
ខ្ញុំបន្ទាប់ពីញ៉ាំអីហើយ គឺត្រូវទៅរៀនសូត្រ ឬក៏ទៅធ្វើការងារ អីចឹងទៅ!!!!!!!!!!
#ពេលព្រឹក # ទម្លាប់ #សុខភាព #រាងកាយ






No comments:
Post a Comment