Search This Blog

Showing posts with label ​ #អាហារ. Show all posts
Showing posts with label ​ #អាហារ. Show all posts

Saturday, December 21, 2019

វិធីសាស្ត្រធ្វើការ៉េមចេក

វិធីសាស្ត្រធ្វើការ៉េមចេក ដែលមានរសជាតិឈ្ងុយឆ្ងាញ់



ការធ្វើការ៉េមគឺវាមានភាពស្រួលខ្លាំង ចំណាយពេលវេលា និងថវិការក៏អស់តិចដែរ។ តោះសាកធ្វើទាំងអស់គ្នា ៖ 

គ្រឿងផ្សំមានដូចជា៖
  • ចេក
  • មៀន
  • ខ្នុរ
  • សាច់ដូង និងខ្ទិះ 
  • ស្ករសរ




ដំបូងដោយតែយកសាច់ដូង ទៅក្រឡុកជាមួយនឹងទឹកខ្ទិះ ក្រឡុកវាឱ្យសព្វទៅ



បន្ទាប់ពីក្រឡុក យកគ្រឿងផ្សំទាំងអស់ច្របល់ចូលគ្នាទៅជាការស្រេច (កុំថែមអំបិលបន្តិចផង ដើម្បីធ្វើឱ្យរសជាតិផ្អែមមុត) 





ច្របល់រួចហើយ ច្រកដាក់ក្នុងថង់ជាការស្រេច ងាយៗ 



ជាចុងក្រោយ​ យកទៅដាក់ក្នុងទូរទឹកកករយះពេល១យប់ បានញ៉ាំហើយ ទែន!ៗ ។


វីដេអូដែលក្រុមអេដមីនធ្វើ៖ 



Monday, December 16, 2019

អត្ថប្រយោជន៏ទាំង ៧ នៃការបរិភោគផ្លែត្រសក់


អត្ថប្រយោជន៏ទាំង ៧ នៃការបរិភោគផ្លែត្រសក់



ជាទូទៅ ផ្លែត្រសក់​ ត្រូវបានគេចាត់ទុកថាជាបន្លែ ហើយជួនកាលអាចជា ផ្លែឈើក៏ថាបាន។ ផ្លែត្រសក់វាមានសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៏ជាច្រើន គឺសមាសធាតុចិញ្ចឹមសំខាន់ៗ និងធាតុប្រឆាំងទៅនឹងអង់ទីអុកស៊ីដង់ ដែលអាចជួយព្យាបាល និងការពារនូវអាការៈមួយចំនួន។ ហើយបន្ថែមទៅទៀត ត្រសក់មានកាឡូរីទាប ផ្ទុកនូវជាតិទឹកច្រើន(៩៦ភាគរយ) និងជាតិសរសៃរលាយ ដែលសុទ្ធតែបង្កើនជាតិទឹក និងជួយកាត់បន្ថយការឡើងទម្ងន់ថែមទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៏សំខាន់ធំៗចំនួន ដែលបានមកពីការទទួលទានផ្លែត្រសក់៖ 

១. សារធាតុចិញ្ចឹមដ៏សំបូរ
ត្រសក់ វាមានកាឡូរីតិច ប៉ុន្តែសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន។ នៅក្នុងផ្លែត្រសក់ស្រស់(ប្រហែល ៣០០ ក្រាម) មានផ្ទុកសារធាតុដូចខាងក្រោម៖ 

  • កាឡូរី ៤៥
  • ខ្លាញ់សរុប ០ ក្រាម
  • កាបូអ៊ីដ្រាត ១១ ក្រាម
  • ប្រូអ៊ីន ២ ក្រាម
  • ជាតិសរសៃ ២ ក្រាម
  • វីតាមីនសេ ១៤ ភាគរយ
  • វីតាមីនកា ៦២ ភាគរយ
  • ម៉ាញ៉េស្យូម ១០ ភាគរយ
  • ប៉ូតាស្យូម ១៣ ភាគរយ
  • ទង់ដែង ១២ ភាគរយ

២. សារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្ម​ (Antioxidants)

​ សារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មគឺជាម៉ូលេគុលដែលបង្អាក់ឬបញ្ឈប់ប្រតិកម្មអុកស៊ីតកម្មដែលកើតឡើងដោយសារទម្រង់រ៉ាឌីកាល់ស៊េរី។ ហានិភ័យរបស់រ៉ាឌីកាល់ស៊េរី គឺអាចនាំឱ្យកើតនូវជម្ងឺរ៉ាំរ៉ៃ ដូចជា មហារីក បេះដូង សួត និងប្រព័ន្ធប្រសាទ។  ភាគច្រើន បន្លែផ្លែឈើ រួមបញ្ចូលទាំងត្រសក់ គឺសំបូរទៅដោយសារធាតុប្រឆាំងទៅនឹងអុកស៊ីតកម្មណាស់ ដែលវាជាភ្នាក់ងារទប់ស្កាត់នូវអាការៈដូចខាងលើ ដោយសារវាមានផ្ទុកសារធាតុដូចជា Flavoid និង Tannin។



៣. ជួយបង្កើនជាតិទឹក

ជាតិទឹក គឺសារធាតុដ៏សំខាន់បំផុតនៅក្នុងរាងកាយ ដែលដើរតួនាទីជាអ្នករក្សាលំនឹងសីតុណ្ហភាពក្នុងខ្លួន ការដឹកជញ្ជូនជាតិពុលតាមរយះការបញ្ចេញកាកសំណល់ និងជំរុញការប្រើប្រាស់សារធាតុចិញ្ចឹម ដែលរាងកាយតម្រូវការ។ ជាការពិតណាស់ ជាតិទឹកមានឥទ្ធិពលល្អទៅលើសកម្មភាពប្រចាំថ្ងៃ និងការធ្វើមេតាប៉ូលីសក្នុងរាង្គកាយ។  បន្លៃផ្លែឈើ គឺជាប្រភេទរបបអាហារដែលសំបូរជាតិទឹក។  

ត្រសក់គឺមានជាតិទឹករហូតដល់ទៅ ៩៦ ភាគរយ ដែលវាល្អខ្លាំងសម្រាប់ការជួយបង្កើនជាតិទឹក និងអាចជួយឱ្យរាង្គកាយទទួលបាននូវភាពរាវជាប្រចាំថ្ងៃ។ 


៤. ជួយសម្រកទម្ងន់ 

ត្រសក់ជាមធ្យោបាយដ៏ល្អមួយសម្រាប់អ្នកសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺវាមានកាឡូរីទាប។ ត្រសក់ប្រមាណ ១០០ ក្រាម គឺមានកាឡូរីត្រឹមតែ ១៦ ក្រាមប៉ុណ្ណោះ មានន័យថា ការញ៉ាំត្រសក់កាន់តែច្រើន គឺមិនធ្វើឱ្យប៉ះពាល់ដល់ឡើងកាឡូរីនោះទេ។ 

ការវិភាគនៃការសិក្សាចំនួន ១៣ ដែលរួមមានមនុស្ស ៣៦២៨ នាក់ ហើយបានរកឃើញថា ការទទួលទានអាហារ ដែលមានជាតិទឹកខ្ពស់ និង កាឡូរីតិច។

៥. ជាតិស្ករទាប

តាមរយះការពិសោធន៏មួយទៅលើសត្វ បានបង្ហាញថា ត្រសក់អាចជួយធ្វើ​ឱ្យជាតិស្ករទាប និងជួយការពារជម្ងឺទឹកនោមផ្អែម។ 


៦. ជួយបង្កើនភាពលំនឹង 
ការបរិភាគផ្លែត្រសក់ គឺសារះប្រយោជន៏ខ្លាំងមែនទែន ជាពិសេសគឺនៅពេលដែលរូបរាង្គកាយមានការធ្វើចលនាជាច្រើន។ កាលណា ការធ្វើចលនាច្រើន ធ្វើឱ្យរាង្គកាយបញ្ចេញនូវជាតិទឹក និងសារធាតុរ៉ែយ៉ាងច្រើនចេញពីខ្លួន។ ដូចនេះហើយ ផ្លែត្រសក់ដូចដែលបានរៀបរាប់នៅចំណុច៣ គឺវាជួយបំពេញជាតិទឹក និងសារធាតុចិញ្ខឹម។ 

៧. ងាយស្រួលក្នុងបន្ថែមជាមួយរបបអាហារ

ជាទូទៅត្រសក់ត្រូវបានដាក់បន្ថែមជាមួយអាហារជាច្រើនមុខ មិនថាជ្រក់ ឆា សាឡាត់ ចៀន ស្ងោរ និងញ៉ាំស្រស់។ 

តើប្រិយមិត្តអ្នកអានណាខ្លះដែលចូលចិត្តញ៉ាំត្រសក់ខ្លះ? សម្រាប់ admin គឺចូលចិត្តវាខ្លាំងណាស់ !

#ផ្លែត្រសក់ #អត្ថប្រយោជន៏ #អត្ថប្រយោជន៏ផ្លែត្រសក់ 








វិធីសាស្ត្រធ្វើការ៉េមចេក

វិធីសាស្ត្រធ្វើការ៉េមចេក ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ការធ្វើការ៉េមគឺវាមានភាពស្រួលខ្លាំង ចំណាយពេលវេលា និងថវិការក៏អស់តិចដែរ។ តោះសាកធ្វើ...

អត្ថបទ